Tuesday, October 24, 2017

នោះ…!! ស្ត្រី​ក្រ​យក​កូន​ពេក អាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ 8យ៉ាង

បច្ចុប្បន្ន គូស្វាមី​ភរិយា​ភាគច្រើន​តែងតែ​គម្រោង​យក​កូន​ក្រោយ​អាយុ 35ឆ្នាំ។ អ្នកជំនាញ​ព្រួយបារម្ភ​ពី​កំណើនឡើង​នៃ​ការពន្យាកំណើត​នេះ​ណាស់ ព្រោះ​វា​គ្មាន​សុវត្ថិភាព​ឡើយ។ ពិភពលោក​សព្វថ្ងៃ​នេះ​បាន​ផ្លាស់ប្តូរ គូ​ស្វាមី​ភរិយា​ជ្រើស​យក​វិធី​ពន្យា​កំណើត​ក្រោយ​ពេល​រៀបការ​រួច។ ប៉ុន្តែ​បញ្ហា​នឹង​កើត​មាន​ឡើង បើ​អ្នក​ក្រ​យក​កូន​ពេក៖
បញ្ហា 1 ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពង​បង្ក​កំណើត​ក្នុង​អូវុល​កាន់តែ​អន់​ថយ​ចុះ។ វា​នឹង​កាត់បន្ថយ​ឱកាស​នៃ​ការមាន​ផ្ទៃពោះ​ពេល​អ្នក​ចង់​បាន។


 បញ្ហា 2 ក្រោយ​អាយុ 30 អូវុល​មនុស្សស្រី​កាន់តែ​តិច​ទៅ។ នេះ​ជា​បញ្ហា​មួយ​ទៀត​ដែល​កាត់បន្ថយ​ឱកាស​នៃ​ការមាន​កូន ករណី​រួមភេទ​មិន​បាន​ការពារ។
បញ្ហា 3

អាយុ​កាន់តែ​ច្រើន បង្ក​បញ្ហា​ផ្សេងទៀត​ដូចជា ស្ទះ​បំពង់​ផាឡូម អាច​រារាំង​ដល់​ការមាន​ផ្ទៃពោះ​របស់​អ្នក។
បញ្ហា 4 កូន​កើត​មក​អាច​ខ្វះ​កាយសម្បទា បើ​អ្នក​ពន្យា​ការយក​កូន​រហូត​ដល់​វ័យ 45ឆ្នាំ។ នេះ​មាន​ន័យ​ថា សុខភាព​កូន​នឹង​បាន​ប្រសើរ​ឡើង ពេល​អ្នក​មាន​កូន​ទាំង​នៅ​ក្មេង។
បញ្ហា 5 យក​កូន​នៅ​អាយុ​ច្រើនពេក ធ្វើឱ្យ​ស្ត្រី​ងាយនឹង​ប្រឈមមុខ​បញ្ហា​រលូត​កូន និង​ស្លាប់​កូន​ទាំង​នៅក្នុង​ផ្ទៃ។
បញ្ហា 6 យក​កូន​នៅ​អាយុ​ច្រើនពេក​នឹង​ធ្វើឱ្យ​ម្តាយ​ពិបាក​ឆ្លង​ទន្លេ ព្រោះ​បង្ក​ការឈឺចាប់​ខ្លាំង។
បញ្ហា 7 ក្រោយ​វ័យ 35ឆ្នាំ ទាំង​បុរស និង​ស្ត្រី​ងាយ​ជួប​បញ្ហា​អត់​កូន។ នេះ​ជា​ហេតុផល​ដ៏ល្អ​ដែល​អ្នក​ទាំង 2គួរ​យក​កូន​ដំបូង​ទាន់​នៅ​ក្មេង។


 បញ្ហា 8ជាចុងក្រោយ បើ​អ្នក​ពន្យា​កំណើត​រហូតដល់​អាយុ​ពាក់កណ្តាល​ជីវិត គូ​ស្វាមី​ភរិយា​ពិតជា​ត្រូវការ​ប្រើ​កម្លាំង​ច្រើន៕បញ្ហា 8 ជាចុងក្រោយ បើ​អ្នក​ពន្យា​កំណើត​រហូតដល់​អាយុ​ពាក់កណ្តាល​ជីវិត គូ​ស្វាមី​ភរិយា​ពិតជា​ត្រូវការ​ប្រើ​កម្លាំង​ច្រើន៕

 យកអត្ថបទពី វេបសាយ http://www.mungkulkar.comសូមអភយ័ទោសបើមានការប៉ះពាល់ផ្នែកអត្ថបទនិងរូបភាព

No comments:

Post a Comment