ឈឺចាប់ចំកណ្តាលពោះ ឬខាងលើពោះ អាការៈឈឺចំកណ្តាលពោះ និងខាងលើពោះ រួមទាំងចង់ក្អួត និងក្អួតចង្អោរជាច្រើនលើកជាច្រើនសារ នេះដោយសារតែឆ្អល់ក្រហាយចុងដង្ហើម ពុលអាហារ...។ តែនេះក៏ជាសញ្ញាធ្ងន់ធ្ងរអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។
ឈឺពោះក្រោម
អាការៈបែបនេះបណ្តាលមកពីដាច់រហែកសរសៃចង។ វាជាសញ្ញានៃកូនក្រៅស្បូន រលូតកូន សម្រាលកូនមុនខែ។ក្រហាយ និងឈឺចាប់ពេលនោម អាការៈនេះភាគច្រើនបណ្តាលមកពីឆ្លងមេរោគ។ អ្នកត្រូវព្យាបាលដោយប្រើថ្នាំអង់ទីប្យូទិច៕
ឧស្សាហ៍ស្រេកទឹកញឹកញាប់
នោមញឹក និងការស្រេកទឹកជារឿងពាក់ព័ន្ធនឹងគ្នា។ បើទឹកនោមអ្នកលឿងខ្លាំង ហើយស្រេកទឹកញឹកញាប់ បានន័យថាក្នុងខ្លួនអ្នកខ្សោះជាតិទឹក។ បើអ្នកស្រេកទឹកផងនោមញឹកផង បញ្ជាក់ថា អ្នកកើតជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ។
គ្រុនក្តៅ
បើសិនខ្លួនអ្នកឡើងកម្តៅរហូតដល់ 100អង្សារសេ ហើយមិនរងារ អ្នកត្រូវប្រញាប់ទៅជួបវេជ្ជបណ្ឌិតភ្លាម។ សីតុណ្ហភាពលើសពី 200អង្សារសេអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃរបស់អ្នក។
បញ្ហាស្រវាំងភ្នែក
ប្រសិនបើអ្នកស្រវាំងភ្នែក ត្រូវប្រញាប់ទៅប្រឹក្សានឹងគ្រូពេទ្យ។ សញ្ញារំខានដល់ភ្នែកបែបនេះអាចចង្អុលបង្ហាញពីវត្តមាននៃជំងឺក្រឡាភ្លើង។ហើមដៃហើមជើងហើមមុខ ធម្មតាស្ត្រីត្រូវជួបប្រទះនឹងអាការៈហើមដៃ ហើមជើង និងមុខក្នុងអំឡុងពេលមានផ្ទៃពោះ។ តែបើរោគសញ្ញានេះកើតឡើងអមជាមួយនឹងអាការៈឈឺចាប់ក្នុងពោះ និងស្រវាំងភ្នែកទៀតនោះ អ្នកត្រូវទៅជួបពេទ្យបន្ទាន់។
យកអត្ថបទពី វេបសាយ http://www.mungkulkar.com
No comments:
Post a Comment