1.ឱសថបុរាណជួយបង្កើនការផលិតទឹកដោះ សាកល្បងទទួលទានម្សៅធញ្ញជាតិមួយចានជារៀងរាល់ថ្ងៃ កាន់តែប្រសើរ៕
2.ឧស្សាហ៍បំបៅដោះកូនឱ្យបានញឹកញាប់ ព្រោះការបំបៅដោះញឹកញាប់ ហើយយូរ ទារករបស់អ្នកនឹង
ចេះបឺតជញ្ជក់ ធ្វើឱ្យការផលិតទឹកដោះកាន់តែច្រើនឡើង។ អ្នកប្រឹក្សាផ្នែកផលិតទឹកដោះម្តាយអាចបង្រៀនអ្នកពីបច្ចេកទេស និងក្បាច់ល្អៗ។
3.អនុវត្តវិធីកាត់បន្ថយភាពតានតឹងឱ្យបានទៀងទាត់ដូចជា ដកដង្ហើមឱ្យបានត្រឹមត្រូវ។
សុំឱ្យគ្រួសារ និងមិត្តភក្តិបានជួយចែករំលែកការងារបន្ទុកក្នុងផ្ទះ។
4.ទទួលទានអាហារណាដែលអាចប្រឆាំងនឹងការរលាក។ ទទួលទានអាហារដែលផ្ទុក ២៥០០កាឡូរីក្នុង ១ថ្ងៃ។
5.ទទួលទានទឹកឱ្យបានគ្រប់គ្រាន់។ រាងកាយរបស់អ្នកមិនអាចផលិតទឹកដោះបានទេ បើអ្នកខ្វះជាតិទឹក។6.គេងយប់ឱ្យបានច្រើនតាមដែលអ្នកអាច និងគេងថ្ងៃ ពេលកូនកំពុងគេង។
សូមអគុណសំរាប់អានអត្ថបទនេះ
អត្ថបទពី វេបសាយ http://www.mungkulkar.com




No comments:
Post a Comment